សំឡេង​​ដ៏​កម្រ​​មួយ​ត្រូវ​បាន​បំបិទ​ ក្រោយ​ពី​​​លោក​​ កែម ឡី ​​​​ត្រូវ​​ឃាត​ករ​​​ដៃ​ឆៅបាញ់​សម្លាប់​​

ដោយមិននឹកស្មានដល់នៅក្នុងសម័យកាលមួយដែលមនុស្សជាច្រើនជឿថា ការញាំញីចាស់របស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានធ្វើឃាតលែងមានទៅហើយនោះ ស្រាប់តែកើតមានករណីឃាតកម្មលើលោក កែម ឡី បង្កការតក់ស្លុតទូទាំងប្រទេស ខណៈលោកអង្គុយពិសាកាហ្វេម្នាក់ឯងនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។
មិនលើសពី ៣០ នាទីផងក្រោយឃាតករបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះចំនួនពីរគ្រាប់ រូបភាពសាកសពរបស់លោកដែលដេកស្តូកស្តឹងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង បានធ្វើឱ្យគ្រប់និន្នាការនយោបាយសម្ដែងទុក្ខក្រៀមក្រំជាសាធារណៈ។ សម្រាប់មនុស្សជាច្រើន មានទុក្ខក្រៀមក្រំដោយសារតែបុរសវ័យ៤៦ឆ្នាំរូបនេះបានក្លាយជាសំឡេងពន្យល់ហេតុផលដ៏កម្រក្នុងកម្មវិធីវិទ្យុរបស់ពួកគេ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធនយោបាយមួយ ដែលមានអំពើហិង្សា អំពើពុករលួយ និងគ្មានការឆ្លើយតបដែលមានមនុស្សតិចតួចហ៊ានបញ្ចេញដោយសារខ្លាចមានផលវិបាក។
លោកបានថ្លែងបន្ថែមថា “ពេលបងប្អូនជួបគាត់ គាត់ដាក់ខ្លួនណាស់ សុភាពរាបសាហើយថែមទាំងរាក់ទាក់ទៀតផង។ គាត់ចាក់ចំបេះដូងរបស់ប្រជាពលរដ្ឋ។ អ្វីដែលខ្ញុំចូលចិត្តគាត់បំផុតនោះគឺត្រង់ថា គាត់ចូលចិត្តរិះគន់រដ្ឋាភិបាល ឬគណបក្សប្រឆាំង ប៉ុន្តែក្នុងន័យកែលម្អ”។ លោកបានបន្ថែមទៀតថា “ជាអកុសល ខ្ញុំគិតថា ការរិះគន់ភាគច្រើនរបស់គាត់ក្នុងន័យកែលម្អ រដ្ឋាភិបាល តែងតែត្រូវបានច្រានចោល ព្រោះវាហាក់បីដូចជាធ្វើពួកគេឈឺចាប់ ប៉ុន្តែ គាត់មិនដែលមានបំណងបែបនោះទេ”។ ទោះជាយ៉ាងណា ការតស៊ូមតិសម្រាប់នយោបាយថ្នាក់មូលដ្ឋានរបស់អ្នកវិភាគរូបនេះក៏បង្កប់នូវសកម្មភាពតវា៉ាដែរ ហើយថា លោកមិនដែលខ្លាចឡើយនៅក្នុងការតស៊ូមតិសម្រាប់បុព្វហេតុដែលលោកជឿថា មានតម្លៃ ក្នុងនោះរួមមានដូចជាការតស៊ូប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងនៅក្នុងខេត្តកោះកុងជាដើម។ ទំនប់វារីអគ្គិសនីនេះនឹងធ្វើឲ្យតំបន់ទំហំ៩.៥០០ហិកតានៅក្នុងតំបន់ស្ទឹងឆាយអារ៉ែងលិចលង់ ដោយអាចបង្ខំឲ្យអ្នកភូមិប្រមាណ១.៣០០នាក់នៅក្នុងតំបន់នេះចាកចេញពីផ្ទះសំបែងរបស់ខ្លួន ព្រមទាំងអាចធ្វើឲ្យជម្រកពូជសត្វដែលជិតផុតពូជជាច្រើនលិចលង់ផងដែរ។ លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន ប្រធានអង្គការមាតាធម្មជាតិដែលបានដឹកនាំយុទ្ធនាការជាច្រើនប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ បានលើកឡើងថា ការហ៊ាននិយាយស្តីរបស់លោក កែម ឡី សម្រាប់បុព្វហេតុនេះគឺមានអត្ថប្រយោជន៍ដល់ការខិតខំប្រឹងប្រែងរបស់លោក។ លោក អាឡិច បានលើកឡើងថា “មានរឿងមួយចំនួនដែលធ្វើឲ្យលោក កែម ឡី ល្បីក្នុងចំណោមប្រជាពលរដ្ឋ នោះគឺការជំរុញលើកទឹកចិត្ត និងលក្ខណសម្បត្តិដ៏ទាក់ទាញរបស់គាត់។ ដោយសារតែមានអ្វីៗដូចខាងលើនេះហើយ ទើបគាត់ពូកែខាងរៀបរាប់បញ្ជាក់ថា តើអ្វីដែលពិត និងអ្វីដែលមិនពិត ដោយប្រើប្រាស់ភាសាដែលងាយយល់ និងងាយចងចាំសម្រាប់ពលរដ្ឋទូទាំងប្រទេសដោយគ្មានការភ័យខ្លាចបន្តិចណាសោះឡើយ”។ លោកបានលើកឡើងទៀតថា ការសម្លាប់ ឥស្សរជនដ៏ល្បី និងគួរឲ្យគោរពរូបនេះ គឺជា “ការសម្លាប់ថ្មីមួយដែលត្រូវបានបង្កើតឡើង”។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគេចងចាំលោក កែម ឡី មិនភ្លេចនោះ គឺការអត្ថាធិប្បាយយ៉ាងស៊ីជម្រៅរបស់លោក ដែលត្រូវបានផ្សព្វផ្សាយតាមវិទ្យុឯករាជ្យមួយចំនួននៅកម្ពុជា។អំឡុងពិធីកាន់ទុក្ខនៅវត្តចាស់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកកាន់ទុក្ខបន្តធ្វើដំណើរទៅកាន់ទីនោះ ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ដែលនៅសល់តែប្រពន្ធមានផ្ទៃពោះម្នាក់ និងកូនប្រុសបួននាក់នោះ។ លោក សៀ សុខហេង កសិករអាយុ៥២ឆ្នាំម្នាក់មកពីខេត្តកំពង់ចាមដែលបានធ្វើដំណើរមកដើម្បីចូលរួមរំលែកទុក្ខ និងគោរពដល់បុគ្គលដែលលោកលើកឡើងថា បានណែនាំយ៉ាងច្រើនអំពីផ្នត់គំនិតនយោបាយនោះ បាននិយាយថា “គាត់គឺជាវីរបុរសរបស់ខ្ញុំ ក៏ដូចជាវីរបុរសរបស់ប្រជាពលរដ្ឋផ្សេងៗដែរ”។ កសិកររូបនេះបានបន្ថែមថា “គាត់មិនដែលលម្អៀងទៅលើអ្នកនេះ ឬអ្នកនោះឡើយ។ គាត់និយាយតែការពិត…ហើយការពន្យល់ និងការវិភាគរបស់គាត់មានភាពច្បាស់លាស់ណាស់។ តាមការយល់ឃើញរបស់ខ្ញុំ គ្មាននរណាដូចគាត់ទេនៅក្នុងប្រទេស កម្ពុជា”៕សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃួន ណារីម)
SHARE
    Blogger Comment
    Facebook Comment

0 comments:

Post a Comment