លោក ដួង សុខគា ដែលជាតារាកំប្លែង និង ជាពិធីករ ដ៍សំបូរ ទៅដោយវោហាសព្វចាប់ចុងជួន គួរអោយចង់ស្តាប់នោះ ថ្មីៗនេះលោក ក៍បាននិពន្ធកំណាព្យ មួយឃ្លាដែលរៀបរាប់ពីការ ស្តាយស្រណោះ លោក កែម ឡី បំផុតពេលដែល ខ្មាន់កាំភ្លើងដែលជាឃាតករ ដៃឆៅ ឆក់យកជីវិតលោក គ្មានប្រណី។ កំណាព្យ របស់លោក ដួង សុខគា មានអត្ថន័យថា៖
“ក្តុកក្តួលអួលឯក យំអស់ទឹកភ្នែក ស្រណោះសម្តី
អានុស្សាវីយ៍ នៅវិទ្យុស្ត្រី ពាក្យពេចន៍ញាត់ន័យនៅគ្រប់ឃ្លោងឃ្លា។ឱ លោកគ្រូអើយ យើងបែកគ្នាហើយ ទៅមុនវេលាលោកិយនេះកាច ឥតខ្លាចមានពៀរ ឆក់យកជន្មា លោកគ្រូទៅបាត់។
យើងខ្ញុំកាន់ទុក្ខ ស្លុតស្លុងស្លេកមុខ ស្ទើរបែកប្រម៉ាត់យំមិនឲ្យឮ ឈឺចិត្តពេកក្តាត់ ឈឺចិត្តព្រោះបាត់ លោកគ្រូកែមឡី។“គួរបញ្ជាក់ផងដែរថា លោក ដួង សុខគា ក៍ធ្លាប់ជាពិធីករ ក្នុងប៉ុស្តិ៍វិទ្យុ
មួយរូបផងដែរ ហើយលោកប្រហែលជាអាចធ្លាប់ ជួបសម្ភាសន៍ ជាមួយនឹងលោក បណ្ឌិត កែម ឡី ផងដែរ។ លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ សង្គមនិងនយោបាយ ល្បីឈ្មោះមួយរូប
នៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងស្តារម៉ាត ស្ថានីយប្រេងឥនន្ទៈកាល់តិច ស្តុបបូកគោ កាលពីព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦៕
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment