
រឿងនឹកស្មានពុំដល់៖ ដឹងទេ ដេវីតជានរណា? រឿងនឹកស្មានពុំដល់ជាច្រើនដែលអ្នកពុំដែរដឹង!!! (ទស្សនាវីឌីអូលម្អិត)
ភ្នំពេញ៖ សង្គមសម្ភារ:និយមនិងអំណាចទឹកប្រាក់បានជះឥទ្ធិពលយ៉ាងឆាប់រហ័ស មកលើគ្រួសារក្រីក្រ ដែលធ្វើឲ្យគ្រួសារមួយបានធ្លាក់ចូលក្នុងរណ្តៅអវិចី ដោយសារការលោភលន់របស់ឪពុកម្តាយ ដើម្បីបំពេញនូវសេចក្តីត្រូវការមិនចេះចប់ បានលះបង់កូនស្រីរបស់ខ្លួនឲ្យទៅពួកអ្នកមានប្រាក់ពោលគឺអាណិកជន ឬជនបរទេសដោយពុំបានដឹងពីប្រវត្តិគេជាមុនឲ្យបានច្បាស់លាស់ផង។ ទីបំផុតពួកគាត់បានត្រឹមតែទឹកភ្នែកជូតក្បាលជង្គង់ប៉ុណ្ណោះ សល់ត្រឹមតែភាពសោកស្ដាយ និងវិប្បដិសារីនៅជាប់ខ្លួនអស់មួយជីវិត។
នារីម្នាក់ឈ្មោះ ស.គ.ន អាយុ១៩ឆ្នាំ រស់នៅឯខេត្តបន្ទាយមានជ័យ ហើយត្រូវបានជនបរទេស ដែលប្រើទឹកប្រាក់បោកប្រាស់បាននាំនាងឲ្យអណ្ដែត្រសែតឃ្លាតចាកស្រុកកំណើត មកដល់ភ្នំពេញទម្លាយរឿងអាថ៌កំបាំងជីវិតពិតរបស់នាងប្រាប់ឲ្យអ្នកសារព័ត៌មានដឹងថា នាងជាកូនទី១ក្នុងចំណោមបងប្អូន៣នាក់។ នាងថា កាលពីនាងអាយុ១៨ឆ្នាំរស់នៅក្នុងបន្ទុកឪពុកម្តាយដែលប្រកបមុខរបរធ្វើស្រែចម្ការ និងម្តងម្កាល បានដើរគួកជេដី។ ចាប់តាំងពីពួកគាត់ដើរគួកជេដីមកឪពុកម្តាយនាង ក៏បានស្គាល់ថៅកែទិញដីជាអាណិកជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកម្នាក់ ហើយក៏មានទំនាក់ទំនងគ្នាយ៉ាងញឹកញាប់។ លុះពេលប្រកបមុខរបរនេះយូរៗទៅធ្វើឲ្យគ្រួសារទាំងពីរមានទំនាក់ទំនងគ្នាល្អ “ដូចទឹក និងត្រី” ឬ “បបូរមាត់ និងធ្មេញ ”។ ពេលនោះចាស់ៗក៏បានផ្គូរផ្គង នាងជាគូទៅនឹងកូនប្រុសថៅកែ អណិកជននោះ ។

0 comments:
Post a Comment